Type Here to Get Search Results !

សមាទានសីល​ ៥, វេរភត្តចំពោះព្រះសង្ឃ, តេជៈខ្ញុំសាង,បត្តិទានគាថា​ (យំកិញ្ចិ)

សមាទានសីល​ ៥

   ឧកាស ម​យំ (​ម្នាក់ឯង​ថា​​ អ​ហំ​) ភ​ន្តេ វិ​សុំ វិ​សុំ រ​ក្ខ​ន​ត្ថា​យ តិ​សរ​ណេ​ន សហ បញ្ច​សីលា​និ យា​ចាម (​ម្នាក់ឯង​ថា​ ​មិ​) ។ 
    ទុតិយ​ម្បិ ម​យំ ភ​ន្តេ វិ​សុំ វិ​សុំ រ​ក្ខ​ន​ត្ថា​យ តិ​សរ​ណេ​ន​​ សហ​បញ្ច​សីលា​និ យា​ចាម​ ។​ 
     ត​តិ​យ​ម្បិ ម​យំ ភ​ន្តេ វិ​សុំ វិ​សុំ រ​ក្ខ​ន​ត្ថា​យ តិ​សរ​ណេ​ន សហ បញ្ច​សីលា​និ យា​ចាម ។

ន​មោ ត​ស្ស ភ​គ​វ​តោ អរ​ហ​តោ សម្មាសម្ពុទ្ធ​ស្ស (បីដង)
     ១.បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
    ២.អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
     ៣.កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
    ៤.មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាពោលនូវពាក្យកុហក ។
    ៥.សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ប្រែថា ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ។
    ​ឥ​មា​និ បញ្ច​សិក្ខា​ប​ទានិ សាធុកំ ក​ត្វា អប្បមា​ទេ​ន និច្ចកា​លំ សម្មារ​ក្ខិ​ត​ព្វំ
សីលេ​ន សុ​គ​តឹ យ​ន្តិ សី​លេ​ន ភោគសម្បទា សី​លេ​ន និ​ព្វុ​តឹ យ​ន្តិ 
ត​ស្មា សី​លំ វិ​សោ​ធ​យេ

វេរភត្តចំពោះព្រះសង្ឃ

    អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧបាទិតោ មាតាបិតុ អាទិកេ គុណវន្តេ ឧទ្ទិស្ស ឥមំ (សង្ឃភត្តំ) បរិក្ខារំ ពុទ្ធប្បមុខស្ស សង្ឃស្ស ទេម តេ គុណវន្តាទយោ ឥមំ (សង្ឃភត្តំ) អត្តនោ សន្តកំ វិយ បញ្ញមានា អនុមោទន្តុ អនុមោទិត្វាន យថិច្ឆិត សម្បតីហិ សមិជ្ឈន្តុ សព្វតុក្ខា បមុញ្ជន្តុ ឥមិនា និស្សន្តេន។ ទុតិយម្បិ...។ តតិយម្បិ...។
            
    បពិត្រព្រះគម្តែងសង្ឃដ៏ចំរើនហ្នើយ រីចង្ហាន់បិណ្ឌបាត្រ នៃខ្ញុំព្រះករុណាទាំងឡាយនេះ បានមកដោយធម៌ កើតឡើងដោយធម៌ យើងខ្ញុំទាំងឡាយ សូមឧទ្ទិសចំពោះ​ ដល់លោកអ្នកដ៏មានគុណទាំងឡាយ មានមាតាបិតាជាដើម ហើយយើងខ្ញុំទាំងឡាយ (វេរនូវសង្ឃភត្តនេះ) ព្រមទាំង បរិក្ខាប្រគេនដល់ព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន សូមលោកអ្នកដ៏មានគុណ ទាំងឡាយ មានមាតាបិតាជាដើមនោះ សម្គាល់ (នូវសង្ឃភត្តនេះ) ថាដូចជារបស់នៃ ហើយសូមអនុមោទនា យកចុះ លុះអនុមោទនារួចហើយ សូមអោយរួច រដោះចាក់ទុក្ខទោស និងពៀរវេរាទាំងពួង សូមអោយបានសម្រេច នូវសម្បត្តិ ទាំងឡាយបីប្រការ គឺសម្បត្តិមនុស្សមួយ សម្បត្តិទេវតាមួយ និងសម្បត្តិព្រះនិព្វានមួយ ដោយសមគួរ តាមសេចក្តីប្រាថ្នា របស់អស់លោកអ្នក ដ៏មានគុណទាំងឡាយនោះចុះ ដោយអំណាចផល្លានិសង្ឃ ដែលហូរជូនទៅ មិនដាច់នេះហោង។ អស់វារៈពីរដងផង។ អស់វារៈបីដងផង។

តេជៈខ្ញុំសាង

     តេជះខ្ញុំសាង សំអិតសំអាង ឱនកាយវាចា សូមសុខសុភាព រួចពីទុក្ខា ឆ្លងដល់ត្រើយមហា ពោលគឺនិព្វាន ។
     គ្រប់ជាន់គ្រប់ជាតិ កុំឱ្យខ្ញុំឃ្លាត ពីសីលនិងទាន​ គំនិតខ្ញុំកើត កំណើតខ្ញុំមាន មគ្គផលជាស្ពាន ដល់ស្ថានថ្លៃថ្លា ។
     សូមជូនមគ្គផល ចំពោះទៅដល់ មាតាបិតា គុណគ្រូឧប-ជ្ឈាយាចារ្យ គុណញាតិកា ប្រាំពីរសន្តាន ។
     ជីដូនជីតា រស់នៅក្តីណា លោកម្ចាស់ចែកឋាន ខ្ញុំជូនមគ្គផល​ កុសលថ្កើនថ្កាន សូមសុខក្សេមក្សាន្ត ដល់ស្ថានផុតទុក្ខ ។

បត្តិទានគាថា​ (យំកិញ្ចិ)

    យំ កិញ្ចិ កុសលកម្មំ កត្តព្វំ កិរិយំ មម កយេន វាចា មនសា ទិទសេ សុគតំ កតំ យេ សត្តា សញ្ញិនោ អត្ថិ យេ ច សត្តា អសញ្ញិនោ កតំ បុញ្ញផលំ ​​​ មយ្ហំ សព្វេ ភាគី  ភវន្តុតេ យេ តំ កតំ សុវិទិតំ ទិន្នំ បុញ្ញផលំ មយា យេ ច តត្ថ នជានន្តិ ទេវាគន្ត្វា និវេទយុំ សព្វេ លោកម្ហិ យេ សត្តា ជិវន្តាហារហេតុកា មនុញ្ញំ ភោជនំ សព្វេ លភន្តុ មម ចេតសាតិ។

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
គោលបំណង​ គឺ ដើម្បីលើកស្ទួយដល់អ្នកដែលស្រឡាញ់នៅក្នុងការសិក្សាស្រាវជ្រាវ​ ដើម្បីយកចំណេះដឹងដែលបានសិក្សាហើយ​យកទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គមជាតិ​ ​ឱ្យបានរីកចម្រើនតទៅ... សូមបញ្ជាក់ថា: វេបសាយនេះ ពុំមានការស្វែងរកផលកម្រៃនិងផលប្រយោជន៍ណាមួយឡើយ... ចំណេះដឹង គ្មានដែនកំណត់​ ​​​​​​​​​​​​​​​​​"ព្រោះការសិក្សា ធ្វើឱ្យមានសេរីភាព"