Type Here to Get Search Results !

ព្រះវនរ័ត ប៉ុណ្យ-សុម្ភាជ អតីតសាស្ត្រាចារ្យពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និងមហាវិទ្យាល័យអក្សរសាស្ត្រ មនុស្សសាស្ត្រ (ភូមិន្ទភ្នំពេញ)

        ​​​​​​​​​​​​​                                    ព្រះវនរ័ត ប៉ុណ្យ-សុម្ភាជ 
អតីតសាស្ត្រាចារ្យពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និងមហាវិទ្យាល័យអក្សរសាស្ត្រ មនុស្សសាស្ត្រ (ភូមិន្ទភ្នំពេញ)

👉មុននឹងពួកខ្មែរក្រហមធ្វើគត់ ព្រះអង្គមានព្រះថេរដីកាថា "សុំយកចីពរគ្របដណ្តប់ឱ្យអាត្មាផង"។ បន្ទាប់ពីវាយព្រះអង្គទម្លាក់រណ្តៅហើយ ពួកខ្មែរក្រហមយកចីពរគ្រវាត់ទៅលើដើមអំពិលដែលដុះក្បែរទីនោះ។
👉កាលពីឆ្នាំ១៩៤០ ព្រះអង្គបានចូលសាងផ្នួសជាភិក្ខុនៅវត្តឧណ្ណាលោម ដោយសន្មតពេលត្រឹម ៣ ខែប៉ុណ្ណោះ។ លុះគ្រប់ ៣ ខែហើយ ពួកញាតិ និងមិត្តភក្តិដែលធ្លាប់រៀនជាមួយគ្នានៅវិទ្យាល័យព្រះស៊ីសុវត្ថិ បានទៅក្រាបថ្វាយបង្គំសួរថា "ពេលណាព្រះអង្គនឹងសឹក"។ ព្រះភិក្ខុ ប៉ុណ្យ-សុម្ភាជ មានព្រះថេរដីកាដោយច្បាស់លាស់ថា "ទុកជាឱ្យមាសប៉ុនដូងដុំ ក៏អាត្មាមិនព្រមសឹកដែរ" ... ការតាំងព្រះទ័យនេះពិតជាបានសម្រេចដូចព្រះបំណងមែន🙏
👉ព្រះតេជព្រះគុណអង្គនេះ ជាអតីតសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ នៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ និងមហាវិទ្យាល័យអក្សរសាស្រ្ត-មនុស្សសាស្រ្ដ, ជាព្រះសង្ឃខ្មែរទី១ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅសាលាអនុវត្តជាន់ខ្ពស់ នៃសាកលវិទ្យាល័យសរបោន ក្រុងបារីស ប្រទេសបារាំង អស់រយៈពេល ៣ ឆ្នាំ និងបានសរសេរនិក្ខេបបទជាភាសាបារាំងស្តីពី "ធម្មបទ និងចរិយាបិដក" ព្រមទាំងការពារបញ្ចប់ដោយជោគជ័យនៅឆ្នាំ១៩៦១, ព្រះអង្គមានសមណស័ក្តិជាលំដាប់គឺ ព្រះគ្រូសង្ឃសត្ថា (ទីឋានា) ព្រះវិន័យមុនី (ថ្នាក់ចត្វា) ព្រះសិរីសម្មតិវង្ស (ថ្នាក់ត្រី) ព្រះឃោសធម្ម (ថ្នាក់ទោ) និងព្រះវនរ័ត (ថ្នាក់ឯក), ចាប់ពីឆ្នាំ១៩៦៩ ព្រះអង្គមានឋានៈជាព្រះមេគណខេត្តបាត់ដំបង ជាព្រះចៅអធិការវត្តពោធិ៍វាល និងជានាយកពុទ្ធិកវិទ្យាល័យ អុឹង ធួង រហូតដល់ថ្ងៃទទួលអនិច្ចធម្ម ២៧-មេសា-១៩៧៥ ក្នុងព្រះជន្ម ៥៥ ឆ្នាំ។

Credit: Fb.សុឹម សុវណ្ណមុនី

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
គោលបំណង​ គឺ ដើម្បីលើកស្ទួយដល់អ្នកដែលស្រឡាញ់នៅក្នុងការសិក្សាស្រាវជ្រាវ​ ដើម្បីយកចំណេះដឹងដែលបានសិក្សាហើយ​យកទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គមជាតិ​ ​ឱ្យបានរីកចម្រើនតទៅ... សូមបញ្ជាក់ថា: វេបសាយនេះ ពុំមានការស្វែងរកផលកម្រៃនិងផលប្រយោជន៍ណាមួយឡើយ... ចំណេះដឹង គ្មានដែនកំណត់​ ​​​​​​​​​​​​​​​​​"ព្រោះការសិក្សា ធ្វើឱ្យមានសេរីភាព"