Type Here to Get Search Results !

សម្តេចព្រះសុគន្ធាសង្ឃរាជាធិបតី "បញ្ញាសីលោ" ប៉ាន ជាបឋមគណាចារ្យនៃធម្មយុត្តិកវង្ស សម្តេចព្រះសង្ឃរាជអង្គទី១ និងជាព្រះចៅអធិការទី១ នៃវត្តបទុមវតីរាជវរារាម

 សម្តេចព្រះសុគន្ធាសង្ឃរាជាធិបតី "បញ្ញាសីលោ" ប៉ាន

ជាបឋមគណាចារ្យនៃធម្មយុត្តិកវង្ស សម្តេចព្រះសង្ឃរាជអង្គទី១ និងជាព្រះចៅអធិការទី១ នៃវត្តបទុមវតីរាជវរារាម

        សម្តេចព្រះសុគន្ធាសង្ឃរាជាធិបតី "បញ្ញាសីលោ ប៉ាន" ជាបឋមគណាចារ្យនៃធម្មយុត្តិកវង្ស សម្តេចព្រះសង្ឃរាជអង្គទី១ និងជាព្រះចៅអធិការទី១ នៃវត្តបទុមវតីរាជវរារាម 🙏
        -ទ្រង់ប្រសូតនៅថ្ងៃព្រហស្បតិ៍ ១ រោច ខែកត្ដិក ឆ្នាំច អដ្ឋស័ក ព.ស.២៣៧០ គ.ស.១៨២៦ នៅភូមិព្រែកព្រះស្តេច ខេត្តបាត់ដំបង។
        -ទ្រង់មានចំណេះដឹងខ្ពង់ខ្ពស់លើវិជ្ជាភាសា និងអក្សរខ្មែរ សំស្ក្រឹត មគធៈ សៀម លាវ មន ភូមា លង្កា...។ ទ្រង់បានបន្សល់ទុកស្នាព្រះហស្តដូចជា៖ អភិធានប្បទីបិកា, អក្ខរាភិធានសព្ទ, អត្ថវិមុត្តិសព្ទ, ព្រះរាជសព្ទ, បុព្វសិក្ខា, វិនយវណ្ណនា, អនាគារិយវិន័យ ។ល។
        -ទ្រង់សោយព្រះទិវង្គតនៅថ្ងៃសៅរ៍ ៣ រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស.២៤៣៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៨៩៣ ក្នុងព្រះជន្ម ៦៨ ព្រះវស្សា នៅព្រះរាជដំណាក់វត្តបទុមវតីរាជវរារាម ក្រុងភ្នំពេញ ។

Credit: Fb.សុឹម សុវណ្ណមុនី

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
គោលបំណង​ គឺ ដើម្បីលើកស្ទួយដល់អ្នកដែលស្រឡាញ់នៅក្នុងការសិក្សាស្រាវជ្រាវ​ ដើម្បីយកចំណេះដឹងដែលបានសិក្សាហើយ​យកទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គមជាតិ​ ​ឱ្យបានរីកចម្រើនតទៅ... សូមបញ្ជាក់ថា: វេបសាយនេះ ពុំមានការស្វែងរកផលកម្រៃនិងផលប្រយោជន៍ណាមួយឡើយ... ចំណេះដឹង គ្មានដែនកំណត់​ ​​​​​​​​​​​​​​​​​"ព្រោះការសិក្សា ធ្វើឱ្យមានសេរីភាព"