Type Here to Get Search Results !

សារណា និង និក្ខេបបទ ខុសគ្នាដូចម្តេច?

  សារណា និងនិក្ខេបបទ ខុសគ្នាដូចម្តេច? 

 ការសរសេរសារណា​ និងនិក្ខេបបទ គឺជាការសរសេរស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត មានការត្រួតពិនិត្យ​ និងណែនាំពីសាស្រ្តាចារ្យលើប្រធានបទអ្វីមួយ ដែលមានគោលបំណងសិក្សាច្បាស់លាស់ ព្រមទាំងឯកសារត្រឹមត្រូវ។ ក៏ប៉ុន្តែ ប្រភេទនៃកិច្ចការស្រាវជ្រាវក្រោយពីបញ្ចប់ការសិក្សានេះពុំដូចគ្នាឡើយ។ តើលក្ខណៈនៃការស្រាវជ្រាវទាំងពីរខាងលើខុសគ្នាបែបណា? 

សារណា 

    សារណា គឺជាអត្ថបទស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ និងសរសេរពីប្រធានបទណា មួយក្នុងគោលបំណងមួយច្បាស់លាស់។​ សារណា ត្រូវបានរៀបរៀងបន្ទាប់ពីនិស្សិតបញ្ចប់ការសិក្សារយៈពេល ៤ ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្រ និង២ឆ្នាំក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញណាមួយ ដើម្បីបញ្ជាក់បីកចំណេះដឹងដែលបានសិក្សារយៈពេលប៉ុន្មានឆ្នាំកន្លងមក។ មានន័យថា សារណា គឺសរសេរសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ 

    ការស្រាវជ្រាវសារណា អាចស្រាវជ្រាវជាលក្ខណៈបុគ្គល ឬ ជាក្រុមដោយមានសាស្ត្រាចារ្យម្នាក់ចាំជួយណែនាំ និងកែតម្រូវ។ សារណានេះមានចាប់ពី ៣០ទំព័រ ដល់៦០ទំព័រជាង និងមានរយៈពេល ៤ខែ ទៅ៦ខែ ក្នុងការស្រាវជ្រាវទៅតាមការកំណត់របស់សាកលវិទ្យាល័យនីមួយៗ។​ បន្ទាប់ពីនិស្សិតបញ្ចប់ការស្រាវជ្រាវតាមពេលកំណត់ ពួកគេតម្រូវឱ្យការពារសារណារបស់ពួកគេ ដោយការធ្វើបទបង្ហាញដែល មានឯកសារយោងត្រឹមត្រូវ និងច្បាស់លាស់ដល់គណៈកម្មាការ។ ក្រោយមកគណៈកម្មាការនឹង ធ្វើការវិនិច្ឆយត្រួតពិនិត្យ រួចផ្តល់ជាពិន្ទុ និងលទ្ធផលដើម្បីបញ្ជាក់ថា និស្សិតបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់របស់ពួកគេ។

និក្ខេបបទ

    និក្ខេបបទ (THEE-ses) គឺជាគំនិតសំខាន់ (ឬត្រួតពិនិត្យ) នៃ អត្ថបទមួយ របាយការណ៍ សុន្ទរកថា ឬ ក្រដាសស្រាវជ្រាវ ដែលជួនកាលត្រូវបានគេសរសេរថាជាការ កាត់ក្តីមួយដែល ត្រូវបានគេស្គាល់ថាជា សេចក្តីថ្លែងការណ៍និក្ខេបបទ ។ និក្ខេបបទអាចត្រូវបានបញ្ជាក់ជាជាងនិយាយដោយផ្ទាល់។

    និក្ខេបបទ គឺមិនសូវខុសពីសារណាប៉ុន្មានឡើយ។ និក្ខេបទ ធ្វើឡើងក្នុងកម្រិតថ្នាក់បណ្ឌិត និងសិក្សាលើបញ្ហា ឬ ប្រធានបទអ្វីមួយដែលទាក់ទងជាមួយនឹងមុខជំនាញដែលនិស្សិតបានសិក្សាកន្លងមក ក្នុងថ្នាក់បណ្ឌិតរបស់ខ្លួន ព្រមទាំងជាប្រធានបទដែលធំជាងសារណា និងមានរយៈពេលវែងជាង។ និក្ខេបបទត្រូវការពេលស្រាវជ្រាវ ២ ទៅ៣ឆ្នាំ ឬ អាចយូរជាងនេះ បន្ទាប់មកនិស្សិតធ្វើបទបង្ហាញជូនគណៈកម្មការដើម្បីការពារនិក្ខេបបទរបស់ខ្លួនក្នុងការបញ្ចប់ថ្នាក់បណ្ឌិត។ 

ផ្នែកពីរនៃនិក្ខេបបទដែលមានប្រសិទ្ធិភាព

    និក្ខេបបទដែល មានប្រសិទ្ធិភាពជាទូទៅត្រូវបានផ្សំឡើងពីរផ្នែក: ប្រធានបទ និងអាកប្បកិរិយារបស់អ្នកនិពន្ធឬមតិយោបល់ឬប្រតិកម្មទៅនឹងប្រធានបទនោះ" ។

    ចំពោះការសរសេរនិក្ខេបបទនេះ គឺមានកម្រាស់ក្រាស់ជាងសារណា ដោយនិស្សិតត្រូវសរសេរឱ្យមានភាពស៊ីជម្រៅ និងច្បាស់លាស់ច្រើនចំពោះអ្វីដែលគាត់កំពុងតែសិក្សា និងត្រូវតែធ្វើអ្វីមួយដែលថ្មី ឬ ធ្វើប្រធានបទណាដែលមិនទាន់មាននរណាម្នាក់បានធ្វើវានៅឡើយ។​ ការស្រាវជ្រាវក្នុងកម្រិតនេះ​ ក៏មានការការណែនាំពីសាស្ត្រាចារ្យដូចគ្នា។

    គូសបញ្ជាក់ថា ការសរសេរសារណា និងនិក្ខេបបទគឺាការស្រាវជ្រាវដែលមានលក្ខណៈ វិទ្យាសាស្រ្ត និងឯកទេសនៃការសរសេរត្រឹមត្រូវតាមក្បួនខ្នាត និងការកំណត់។ យ៉ាងណាមិញ និក្ខេបបទ គឺមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅជាងសារណា៕ 

ឧទាហរណ៍ 



Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.
គោលបំណង​ គឺ ដើម្បីលើកស្ទួយដល់អ្នកដែលស្រឡាញ់នៅក្នុងការសិក្សាស្រាវជ្រាវ​ ដើម្បីយកចំណេះដឹងដែលបានសិក្សាហើយ​យកទៅអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ សង្គមជាតិ​ ​ឱ្យបានរីកចម្រើនតទៅ... សូមបញ្ជាក់ថា: វេបសាយនេះ ពុំមានការស្វែងរកផលកម្រៃនិងផលប្រយោជន៍ណាមួយឡើយ... ចំណេះដឹង គ្មានដែនកំណត់​ ​​​​​​​​​​​​​​​​​"ព្រោះការសិក្សា ធ្វើឱ្យមានសេរីភាព"