(រឿងដែលដាច់ខាតមិនត្រូវប្រព្រឹត្ត)
បម្រាមជីវិតដ៏សំខាន់បំផុតដែលមិនគួរមើលរំលង
(រឿងដែលដាច់ខាតមិនត្រូវប្រព្រឹត្ត)
០១. ជីវិតមានមនុស្ស ៣ ប្រភេទដែលមិនត្រូវធ្វើបាប (មើលងាយ)៖
* ឪពុកម្តាយដែលចាស់ជរា
* មិត្តភក្តិដែលធ្លាប់ជួយគ្នាក្នុងគ្រាអាសន្ន
* ប្តីប្រពន្ធដែលធ្លាប់តស៊ូកម្សត់កម្រជាមួយគ្នា
០២. ជីវិតមានមនុស្ស ៣ ប្រភេទដែលមិនត្រូវសេពគប់៖
* អ្នកដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន
* អ្នកដែលគ្មានពាក្យសច្ចៈ (និយាយបាតដៃខ្នងដៃ)
* អ្នកដែលក្រអឺតក្រទម (ចូលចិត្តមើលងាយគេ)
០៣. ជីវិតមានរឿង ២ យ៉ាងដែលមិនត្រូវធ្វើ៖
* មិនត្រូវលោភលន់ និងអាត្មានិយម
* មិនត្រូវឃើញតែផលប្រយោជន៍ ភ្លេចគុណធម៌
០៤. ការធ្វើជាមនុស្សមាន ៣ យ៉ាងមិនត្រូវប្រជែង៖
* មិនប្រជែងយកចាញ់ឈ្នះ (រឿងតូចតាច)
* មិនប្រជែងវែកញែករឿងត្រូវខុស (រឿងមិនបានការ)
* មិនប្រជែងយកមុខមាត់ (អួតសម្ញែង)
០៥. ជីវិតមាន ៣ យ៉ាងដែលមិនត្រូវល្មោភ៖
* ផឹកស្រាមិនត្រូវល្មោភ (ត្រូវចេះប្រមាណកុំឱ្យស្រវឹង)
* ឃើញផលប្រយោជន៍មិនត្រូវល្មោភ (កុំឱ្យខូចខ្លួន)
* បានទ្រព្យមិនត្រូវល្មោភ (កុំឱ្យខូចញាតិមិត្ត)
០៦. ជីវិតមាន ៤ យ៉ាងមិនត្រូវនិយាយ៖
* មិនរអ៊ូថាហត់ខ្លាំង
* មិនរអ៊ូថាលំបាក
* មិននិយាយថាខ្លួនក្រ
* មិនអួតថាខ្លួនមាន
០៧. ជីវិតមាន ៤ យ៉ាងមិនត្រូវសើចចំអក៖
* មិនសើចរឿងគ្រោះធម្មជាតិ
* មិនសើចចំអកគ្រោះថ្នាក់របស់អ្នកដទៃ
* មិនសើចចំអកអ្នកមានជំងឺ
* មិនសើចចំអកជនពិការ
០៨. ជីវិតមាន ២ យ៉ាងមិនត្រូវភ្លេច៖
* ធ្វើមនុស្សមិនត្រូវភ្លេចកំណើត
* ក្នុងសង្គមមិនត្រូវភ្លេចគុណគេ
០៩. ជីវិតមាន ២ យ៉ាងមិនត្រូវបន្ទោស៖
* អ្នកដែលស្គាល់ខ្លួនឯង ច្បាស់ជាមិនបន្ទោសអ្នកដទៃ
* អ្នកដែលស្គាល់វាសនា ច្បាស់ជាមិនបន្ទោសទេវតា (មេឃ)
#សុវត្ថន៍_Sovathn
%20%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%80%E1%9E%B6%E1%9E%9A.png)